លួចមានស្ថានទម្ងន់ទោស (គាស់ទូATM)…….
+ស្រុកអង្គស្នួល៖
-ករណីៈ លួចមានស្ថានទម្ងន់ទោស (គាស់ទូATM)
-ពេលវេលាកើតហេតុៈ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២ និង ៥០នាទី។
-ទីកន្លែងកើតហេតុៈ ចំណុចមុខរោងចក្រសាន់បេស ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ជនរងគ្រោះ ៖ ០១ នាក់ (ទទួលបណ្ដឹង ១៣.០៥.២០២៣)
-ឈ្មោះ យ៉ង់ សុីនាង ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរ បុគ្គលិកធនាគារ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ ។
+ជនសង្ស័យ ៖ ០៣នាក់
១-ឈ្មោះ NIKOLAEV IVELIN DIMITROV ភេទប្រុស ឆ្នាំកំណើត07.11.1981 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388641350 ចុះថ្ងៃទី04-08-2022 ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួន អ្នកធ្វេីសកម្មភាព) មិនទាន់សួរបំភ្លឺបានគ្មានអ្នបកប្រែភាសា។
២-ឈ្មោះ TZVETANOV NIKOLAY ANDREEV ភេទប្រុស ឆ្នាំកំណើត27.06.1991 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 387637795 ចុះថ្ងៃទី01-07-2021 ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួន អ្នកធ្វេីសកម្មភាព) មិនទាន់សួរបំភ្លឺបានគ្មានអ្នបកប្រែភាសា។
៣-ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ភេទប្រុស ឆ្នាំកំណើត17.04.1997 ជនជាតិប៊ុលហ្គារី កាន់ប៉ាស់ស្ព័រលេខ 388075343 ចុះថ្ងៃទី17-04-2022 ស្នាក់នៅសណ្ឋាគារ Labela Resident Hotel សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ភ្នំពេញ បន្ទប់លេខ២០២ ជាន់ទី២ (ឃាត់ខ្លួន សួរបំភ្លឺបាន)។
++វត្ថុតាងចាប់យក៖
១-រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 ។
២-LEPTOP ០១គ្រឿង ម៉ាកACER ពណ៌ទឹកប្រាក់។
៣-ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាកiPhone 13 ពណ៌ក្រហម ម៉ាកOPPO ពណ៌ខៀវ និងម៉ាកSAMSUNG ពណ៌ខ្មៅ។
៤-លិខិតឆ្លង់ដែចំនួន០៣ ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ឈ្មោះ TZVETANOV NIKOLAY ANDREEV និងឈ្មោះ NIKOLAEV IVELIN DIMITROV ។
៥-អត្តសញ្ញាណប័ណ្ណចំនួន០៤ ឈ្មោះ TSVETKOV ALEKSANDAR GEORGIVE ចំនួន២សន្លឹង ឈ្មោះ TZVETANOV NIKOLAY ANDREEV ចំនួន០១សន្លឹក ឈ្មោះ NIKOLAEV IVELIN DIMITROV ចំនួន០១សន្លឹក។
៦-កាតចំនួន០៦សន្លឹក
៧-កាបូបដាក់ប្រាក់ចំនួន០៣
៨-បណ្ណសម្គាល់យានជំនិះ ថតចម្លង ចំនួន០១សន្លឹក។
៩-រូបថត៤X៦ចំនួន១០សន្លឹក
១០-ដែកតាន់រាងអក្សរ L មុខសំប៉ែតសម្រាប់ឆ្កឹះសោចំនួន០១ ដែកសំប៉ែតរាងអក្សរ Z ចំនួន១ ដែកលួសចំនួន០១សរសៃប្រវែង១០ស/ម កូនកាំបិតរ៉ូតពណ៌ក្រហមចំនួន០១ និងផ្លែកាំបិតមួយប្រអប់ ស្រោមម៉ាលេតចំនួន០១ ។
១១-កូនសោរចំនួន០៥កូន
១២-មួកឆាងចំនួន០៦ មួក ស្រោមដៃចំនួន០១គូរ ម៉ាស់ពណ៌លឿងចំនួន០១ ។
+សម្ភារៈបាត់បង់៖ គ្មាន ។
I-ហេតុការណ៍ៈ
-នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១៣និង១០នាទី ជនរងគ្រោះបានទទួលដំណឹងតាមរយៈទូរសព្ទដៃពីបុគ្គលិក ដែលបំរើការងារក្នុងធនាគារ អេសុីលីដា សាខាឃុំបែកចានថាមានកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងនៅកន្លែងទូATM ទីតាំងមុខរោងចក្រសាន់បេស ឃុំពើក មានសភាពស្រអាប់មើលមិនច្បាស់ ។ ភ្លាមនោះជនរងគ្រោះបានបញ្ជាឱ្យបុគ្គលិក ឈ្មោះ ជ័យ ចន្ទរស្មី ចុះទៅពិនិត្យមើលឃេីញថាកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្នុងមានគេយកប្រាយពណ៌ស មកបាញ់បណ្តាលឱ្យស្រអាប់មើលមិនឃើញ និងមានស្នាមគាស់លើទូATMផ្នែកខាងក្រោយ(មិនបានសម្រេច) បន្ទាប់មកក៏ចាប់ផ្តើមឆែកវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាព។
-យោងតាមការឆែកវីឌីអូក្នុងកាមេរ៉ាសុវត្ថិភាព ឃេីញថានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២២ និង ៥០នាទី ស្រាប់តែឃើញជនសង្ស័យជាជនបរទេសចំនួន០២នាក់ប្រុស បានដើរចូលទៅក្នុងកន្លែងទូATM ហើយធ្វើសកម្មភាពយកប្រាយបាញ់លើកាមេរ៉ាខាងក្នុង មួយសន្ទុះធំ ក៏ដើរចេញទៅវិញបាត់ទៅ ។ ក្រោយពីឆែកាមេរ៉ារួច ជនរងគ្រោះបានរាយការណ៍ទៅផ្នែកជំនាញស្រុក និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ពើក ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជុំវិញកន្លែងកើតហេតុ និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ។
++លុះដល់វេលាម៉ោង២២ និង២០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញល្បាតក្នុងភូមិសាស្ត្រ ស្រាប់តែឃើញជនសង្ស័យទាំង០៣នាក់ជិះរថយន្តម៉ាកព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-6061 បើកបរដោយជនបរទេសម្នាក់ មកចតនៅចិញ្ចើមផ្លូវជាតិលេខ៤ ខាងលិចផ្សារអង្គស្នួលបន្តិច រួចជនសង្ស័យជាជនបរទេស០២នាក់ បានចុះដើរសំដៅទៅកន្លែងទូATM ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាន ធ្វើការនាំខ្លួនជនសង្ស័យទាំង០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុក និងពិនិត្យផ្ទៀងផ្ទាត់ភិនភាគជាមួយកាមេរ៉ាសុវត្ថិភាព គឺជាជនសង្ស័យដែលបានធ្វេីសកម្មភាពយកប្រាយបាញ់កាមេរ៉ានិងគាស់ទូATM ។
-តាមចម្លើយសារភាពជនសង្ស័យឈ្មោះ TSVETKOV ALEKSANDAR GEORGIVE បានសារភាពថានៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ខ្លួនបានជិះរថយន្ដជាមួយ បក្ខពួកជាមួយឈ្មោះ NIKOLAEV IVELIN DIMITROV និងឈ្មោះ TZVETANOV NIKOLAY ANDREEV ។
-ដោយបក្ខពួកខ្លួនឈ្មោះ TZVETANOV NIKOLAY ANDREEV បានប្រាប់ខ្លួនថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងមិនចាំ ឈ្មោះ TZVETANOV NIKOLAY ANDREEV ឈ្មោះ NIKOLAEV IVELIN DIMITROV បានចូលទៅក្នុងទូATM មួយកន្លែងហើយបានបាញ់ស៊ូប្រាយដាក់កាមេរ៉ាសុវត្ថិភាព និងគាស់ទូATM នោះមែន ដោយសារពួកគាត់ស្រវឹងស្រា។ បញ្ជាក់៖ ចំពោះទូATM នោះមានទីតាំងនៅកន្លែងដែលសមត្ថកិច្ចឃាត់ខ្លួនពួកខ្លួននោះ។
-រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ០៥ នាទី ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែន និងកម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហការណ៍ជាមួយកម្លាំងសង្កាត់បឹងទំពន់ទី១ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមេភូមិចំរើនផលទី១ បានចូលឆែកឆេរទីតាំងជនសង្ស័យស្នាក់នៅក្នុងសណ្ឋាគារ Labela Resident Hotel ជាន់ទី២ បន្ទប់លេខ២០២ ដោយដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
១-ទូរសព្ទម៉ាក អាយហ្វូន 7plus ពណ៌ផ្កាឈូក ចំនួន០១គ្រឿង
២-ស្រាGin កន្លះដប
៣-ខ្សែសាក ឡេបថប់ចំនួន០១ខ្សែ
៤-អត្តសញ្ញាណប័ណ្ណចំនួន០១ សន្លឹក
៥-ស្រោមដៃផ្លាស់ស្ទិច ចំនួន០១ថង់
៦-សំលៀកបំពាក់០១វ៉ាលី និងកាបូបស្ពាយខាងក្រោយចំនួន០១ ។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុក កំពុងកសាងសំណុំរឿងបន្តនីតិវិធី។