នគរបាលស្រុកបវេលបង្រ្កាបករណីគ្រឿងញៀន០២ករណីឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់នុវត្តតាមច្បាប់៖
បាត់ដំបង៖ កាលពីថ្ងៃ ព្រហស្បត្តិ៍១៣កេីតខែជេស្ឋឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ខែមិថុនាឆ្នាំ២០ ២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សុខ សារិនអធិការនគរបាលស្រុកបបវេល បានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន០២ករណី ក្នុងបទល្មេីសជាក់ស្តែង ។
-នៅចំណុចក្បាលអាង ភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ហ៊ី កង ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ចាប់យកសម្ភារៈវត្ថុតាង រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន០៤ថង់ សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។
-នៅចំណុចបួនមុខ ភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖
១-ឈ្មោះ ពិ សុជាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
២-ឈ្មោះ រើន រ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
៣-ឈ្មោះ ភ័ណ្ឌ ពុតជី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរស្មីនិមិត្ត ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ចាប់យកសម្ភារៈវត្ថុតាង រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន១៤ថង់ សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។
ករណីនេះទាំងវត្ថុតាងនិងជន សង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធី ច្បាប់៕