ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ១១កេីតខែជេស្ឋឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង០០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធសរុប ៥០នាក់ ចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងចំនួន២គោលដៅគឺ៖-គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងពិនិត្យលើ៖-រថយន្តធុនធំ ចំនួន ១០៧គ្រឿង មនុស្ស ១៧៨នាក់ ស្រី៦៧នាក់។-រថយន្តធុនតូចចំនួន ១២៨គ្រឿង មនុស្ស ២០៩នាក់ស្រី៤៥នាក់។-ម៉ូតូ៨៥គ្រឿងមនុស្ស១៣៤នាក់ស្រី៤១នាក់។-គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុមទី៤ ភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង វេលាម៉ោង១៣និង៣០នាទីរសៀល ពិនិត្យលើ៖-រថយន្តធុនធំ ចំនួន ៨៦គ្រឿងមនុស្ស១១៤នាក់ស្រី៣៣នាក់។-រថយន្តធុនតូច ៧១គ្រឿង មនុស្ស១០១នាក់ស្រី៤៤នាក់។-ម៉ូតូ៦៧គ្រឿង មនុស្ស៩៦នាក់ស្រី២៤នាក់។ជាលទ្ធផលទាំង០២គោលដៅពិនិត្យលេីយានយន្ត សរុប ៣៩២គ្រឿង និងម៉ូតូចំនួន១៥២គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើអ្នកបើករថយន្តនិងអ្នកជំនួយបេីកបររថយន្តរួមនឹងអ្នកបើកបរម៉ូតូ សរុបចំនួន១៦០នាក់ ក្នុងនោះរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៣នាក់ (ជាអ្នកបេីករថយន្ត) និងបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ។ ក្រៅពីនោះសមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ឡើយ៕(រូបភាពនគរបាលផែនការងារប្រឆាំងគ្រឿងញៀន/និមល)By kosal!
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា