ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និងពន្យល់ណែនាំអំពីការជ្រើសរើសពូជស្រូវ និងការចងក្រងជាសហគមន៍ទំនើប ដល់ប្រជាកសិកររស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង
Wed,15 January 2025 (Time 02:21 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និងពន្យល់ណែនាំអំពីការជ្រើសរើសពូជស្រូវ និងការចងក្រងជាសហគមន៍ទំនើប ដល់ប្រជាកសិកររស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង

(បាត់ដំបង)នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យស្ថានភាពប្រមូលផលស្រូវ និងពន្យល់ណែនាំអំពីការជ្រើសរើសពូជស្រូវ និងការចងក្រងជាសហគមន៍ទំនើប ដល់ប្រជាកសិកររស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកមោងឫស្សី និងអាជ្ញាធរឃុំជាច្រើនរូបទៀត។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា៖ ដើម្បីឱ្យទិន្នផលស្រូវទទួលបានផលខ្ពស់ ប្រជាកសិករធ្វើម៉េចកាត់បន្ថយថ្លៃដើម ថ្លៃជី ថ្លៃថ្នាំ ដោយយកការជ្រើសរើសពូជស្រូវ ការប្រើប្រាស់ជី ថ្នាំ យកគិតចុងក្រោយបានជារូបមន្តធ្វើស្រែមួយ និងរៀបចំជួយធ្វើជាសហគមន៍ ហើយបើបងប្អូនយល់ថាធ្វើស្រែខ្លួនឯងធ្វើបានផលល្អ ចំណេញច្រើន ចង់ធ្វើខ្លួនឯងបន្តទៀតក៏ធ្វើទៅ ដោយក្រសួងព្យាយាមជួយបច្ចេកទេស ព្យាយាមជួយតម្លៃ ដែលជាការជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដោយពិនិត្យមើលរោងម៉ាស៊ីនណាដែលនៅជិតមានលទ្ធភាពទទួលទិញបាន ហើយធ្វើការទាក់ទងរោងម៉ាស៊ីននោះ ធ្វើយ៉ាងណាឱ្យថ្លៃដើមទាបមានរូបមន្តធ្វើល្អ ប៉ុន្តែត្រូវចូលគ្នាជាសហគមន៍ទំនើប ក្នុងនោះដែរក្រសួងនឹងរៀបចំផ្តល់លុយកម្ចីជូនដោយអត្រាការប្រាក់ទាប ដើម្បីយកមកធ្វើស្រែទំហំធំឱ្យចំណាយអស់តិច ពេលលក់ស្រូវទៅវិញ ស្រូវហ្នឹងមានអ្នកទិញ ហើយក្នុងសហគមន៍បើធ្វើស្រូវអ្វីបានល្អយើងធ្វើនិងគិតជាមួយគ្នា ដោយធ្វើការជ្រើសរើសពូជស្រូវ ឱ្យត្រូវនឹងទីផ្សារ ក្នុងការទទួលបាននូវប្រាក់ចំណេញកសាងសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើងថែមទៀត ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិមានឱ្យការរីកចម្រើនជឿនលឿនថែមទៀត។

ក្នុងនោះដែរ ឯកឧត្តមបានប្រសាសន៍ណែនាំដល់ប្រជាកសិករ ដែលរស់នៅឃុំព្រៃតូចទាំងអស់ បន្ទាប់ពីធ្វើការប្រមូលផលស្រូវរួចហើយ សូមបងប្អូនធ្វើការចិញ្ចឹមសត្វដាំដំណាំរួមផ្សំបន្ថែម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងឱ្យមានជីវភាពធូធាមួយកំរិតថែមទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15 នាក់
ម្សិលមិញ :
22 នាក់
សប្តាហ៍នេះ :
213 នាក់
ខែនេះ :
1760 នាក់
3 ខែនេះ :
6081 នាក់
សរុប :
113170 នាក់