នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរក-/-មេ-/-ខ្លោ-/-ង -/-ដែលតែងតែដឹកកុមារាធ្វើសកម្មភាព-/-លួ-/-ច-/-ទ្រ-/-ព្យ-/-សម្បត្តិ-របស់ពលរដ្ឋភ្នំពេញ៖ សកម្មភាពរបស់កុមារាម្នាក់ ត្រូវពលរដ្ឋឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិស្ទើរគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ដោយមានមេខ្លោងដឹកតាមម៉ូតូ ដើម្បីទម្លាក់តាមទីតាំងដែលត្រូវធ្វើសកម្មភាព។ពាក់ព័ន្ធករណីនេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ លោកបានបញ្ជូនសំណុំរឿងទៅកម្លាំងជំនាញដើម្បីបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារានោះធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋតាមមូលដ្ឋាន។ កុមារាដែលជាប់ពាក់ព័ន្ធអំពើលួចត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនឹងមើលថែ។ជុំវិញករណីខាងលើ មហាជនជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមជឿជាក់ថា អាជ្ញាធរនឹងឆាប់វែកមុខមេខ្លោងរូបនោះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗមិនខាន ព្រោះថា ករណីនេះមិនមែនទើបតែនឹងកើតមានឡើងនោះទេ ស្របពេលតួអង្គក្នុងអំពើចោរកម្មទាំងអស់ គឺសុទ្ធសឹងជាកុមារាដែលប្រព្រឹត្តិបទល្មើសជាហូរហែរ ទៅតាមការបញ្ជារបស់អ្នកនៅពីក្រោយខ្នង ខណៈរូបភាពបែបនេះត្រូវពលរដ្ឋទូទៅចាត់ទុកថា ជាអំពើអមនុស្សធម៌បំផុត ព្រោះថាក្មេងក្នុងវ័យនេះ ប្រៀបបាននឹងក្រដាស-ស ប្រសិនបណ្តុះបណ្ដាលរឿងមិនល្អតាំងពីក្មេង នោះវាអាចជះឥទ្ធិពលអាក្រក់ដល់សង្គម ព្រមទាំងខ្លួនឯងផ្ទាល់នាពេលខាងមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()
មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()
អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()
ឃាត់ខ្លួនជនបង្ករចលាចលសង្គម និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិតថា “មានការឆ្លងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា នៅខេត្តសៀមរាប” ()
លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()
វីដែអូ
ចំនួនអ្នកទស្សនា