ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០៥០
ទំនាក់ទំនងចាងហ្វាងគេហទំព័រ ធីប៊ីស៊ី
អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង
Fri,11 July 2025 (Time 12:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 10នាក់)

ខេត្តបាត់ដំបង ៖ រថយន្ត ដឹក បទល្មើស ព្រៃឈើ មួយ គ្រឿង ដែល គេ អះអាង ថា ជា របស់ មេ ឈ្មួញ រត់ពន្ធ បទល្មើស ព្រៃឈើ ឡើង ដុះ ស្លែ ម្នាក់ ប្រចាំ ស្រុក សំឡូត ដែល គេ រាល់គ្នា ហៅ គាត់ ថា « យាយ មាន់ »ប្រភព ដដែល បាន បញ្ជាក់ ថា បើ តាម គេ ធ្លាប់ ស្គាល់ រថយន្ត ដឹក បទល្មើស ព្រៃឈើ នោះ ជា របស់ « យាយ មាន់ » ដែល គេ ស្កាល់ ស្ទើរ គ្រប់ គ្នា ថា ស្ត្រី រូប នេះ ជា មេ ឈ្មួញ រកស៊ី ប្រព្រឹត្ត បទល្មើស ព្រៃឈើ ឡើង ដុះ ស្លែ រាប់ សិប ឆ្នាំ កន្លង មក ហើយ ប្រចាំ ស្រុក សំឡូត ។ ប៉ុន្តែ គេ ពុំដែល ឃើញ សមត្ថកិច្ច ឬ មន្ត្រី ជំនាញ ក្នុង អង្គភាព ណាមួយ ហ៊ាន ចេញ បង្ក្រាប រថយន្ត ដឹកឈើ របស់ « យាយ មាន់ » នេះ បាន ម្ដងណា ឡើយ ។ ប្រភព បាន ដាក់ ការ សង្ស័យ ថា « មូលហេតុ ដែល គេ មិន បង្ក្រាប រថយន្ត ដឹកឈើ របស់ « យាយ មាន់ » ទំនង មេ ឈ្មួញ ឈើ រូប នេះ សែន ត្រូវ ដង ត្រូវ ផ្លែ តាំងពី ដើមភូមិ រហូត ដល់ ចុង ភូមិ ទើប គេ មិន បង្ក្រាប រថយន្ត ដឹក របស់ យាយ មាន់ »។យាយ មាន់ គាត់ កប និង ជោគជ័យ ខ្លាំង ណាស់ ជាមួយនឹង មុខ ជំនួញ បទល្មើស ព្រៃឈើ នៅ ស្រុក សំឡូត នេះ ។ រាប់ សិប ឆ្នាំ កន្លង មក ហើយ ដែល យាយ មាន់ ប្រព្រឹត្ត បទល្មើស ព្រៃឈើ ក្នុងស្រុក សំឡូត ។ មន្ត្រី ពាក់ព័ន្ធ គ្រប់ អង្គភាព រាប់ ទាំង សមត្ថកិច្ច ផង បង្កើត ប៉ុ ស្ដ៏ យាម ប្រចាំការ ឬ ស្នាក់ ការ បណ្ដាក់ គ្នា ដូច ខ្យង នៅ តាម ដងផ្លូវ គ្រប់ ច្រកល្ហក តែ គ្មាន មន្ត្រី ណា ហ៊ាន បង្ក្រាប ដឹកឈើ របស់ « យាយ មាន់ » ឡើយ ដែល មហាជន ទូទៅ ដាក់ ការ សង្ស័យ ថា « អាច ត្រូវ សំណែន » យាយ មាន់ អស់ហើយ ទើប ស្ងាត់ ដូច ចោរលួច សេះ បែប នេះ ។
បច្ចុប្បន្ន បទល្មើស ព្រៃឈើ នៅ ក្នុងស្រុក សំឡូត នៅ តែ ដំណើរការ យ៉ាង គគ្រឹក គ គ្រែង ដដែល ។

ព័ត៌មានគួរចាប់អារម្មណ៍

ដឹងការពិតហើយ ក្រោយផ្អើលថា ទាហានថៃបានបាញ់ពលរដ្ឋខ្មែរនៅខាងលិចដើមស្រល់ ជាប់ព្រំដែនខ្មែរ-ថៃ ក្រុងប៉ោយប៉ែត ()

ព័ត៌មានគួរចាប់អារម្មណ៍

មហាជនកំពុងរងចាំមើលតើនឹងមានចំណាត់ការបែបណាចំពោះម្ចាស់អខោន មហាសាច់នេះ...... ()

ព័ត៌មានគួរចាប់អារម្មណ៍

អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​ខ្លួន​ជន​បង្ករចលាចលសង្គម​ និងបំពុលសង្គម ២នាក់ ពាក់ព័ន្ធការបង្ហោះព័ត៌មានមិនពិត​​ថា “មានការឆ្លងជម្ងឺ​ផ្លូវដង្ហេីម​វីរុស​កូរ៉ូណា នៅខេត្តសៀមរាប”​ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកវរសេនីយ៍ទោ ស៊ិន ប៊ុនរស្មី ស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ចដឹកនាំការងារដល់ថ្នាក់អធិការ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7 នាក់
ម្សិលមិញ :
114 នាក់
សប្តាហ៍នេះ :
747 នាក់
ខែនេះ :
3271 នាក់
3 ខែនេះ :
8084 នាក់
សរុប :
126828 នាក់